Skip to content
លទ្ធផលអ៊ីរ៉ង់ឈ្នះកម្ពុជា ១៤-០ ប្រឈមនឹងការទុកជាមោឃៈ
    ទំព័រដើម  »  កីឡាជាតិ

លទ្ធផលអ៊ីរ៉ង់ឈ្នះកម្ពុជា ១៤-០ ប្រឈមនឹងការទុកជាមោឃៈ

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានចាប់ផ្ដើមការហ្វឹកហាត់ក្រោមការដឹកនាំពីគ្រូបង្គោល Dragan Skocic។ ពួកគេត្រូវការឈ្នះទាំង៤ប្រកួតដើម្បីយកកៅអីស្វ័យប្រវត្តិឡើងទៅកាន់វគ្គបន្តនៃវគ្គជម្រុះ FIFA World Cup 2022។

ការដកខ្លួនពីក្រុមជម្រើសជាតិកូរ៉េខាងជើងធ្វើឲ្យ FIFA សម្រេចធ្វើឲ្យមានសមធម៌សម្រាប់ក្រុមដែលនៅសល់។

ការណ៍នេះនឹងអាចធ្វើឲ្យពិបាកដល់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ក្នុងពូលCនៃវគ្គជម្រុះ FIFA World Cup ដែលលទ្ធផលក្រុមឈរលំដាប់ទី២ និងទី៥ ពីពូល A ដល់ពូល G មិនត្រូវបានរាប់បញ្ចូលសម្រាប់ក្រុមលេខ២ប្រចាំពូលនីមួយៗទេ។

ដោយផ្អែកលើហេតុផលនេះ ជ័យជម្នះ១៤ទល់នឹង០របស់ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់លើកម្ពុជាក្នុងជើងទី១នឹងត្រូវចាត់ទុកជាមោឃៈ។ ប្រសិនបើអ៊ីរ៉ង់ឈរលេខ២ក្រោយចប់ការប្រកួតទាំងស្រុង នោះគ្រាប់បាល់ទាំង១៤របស់ពួកគេនឹងគ្មានសុពលភាពឡើយក្នុងការរាប់បញ្ចូលចូលផលសងគ្រាប់បាល់។

បរាជ័យជាប់ៗគ្នាក្រោមថ្វីជើងបារ៉ែន និងអ៊ីរ៉ាក់ បានធ្វើឲ្យក្ដីរំពឹងទៅកាន់វគ្គបន្តរបស់អ៊ីរ៉ង់ស្ថិតក្នុងមន្ទិល។ អ៊ីរ៉ង់បច្ចុប្បន្នស្ថិតនៅលំដាប់ទី៣ប្រចាំពូល ដោយមាន៦ពិន្ទុ ពីការប្រកួត៤លើក តិចជាងក្រុមផ្សេងៗមួយប្រកួត ក្រោមក្រុមកំពូលតារាងអ៊ីរ៉ាក់៥ពិន្ទុ និងក្រុមលេខ២បារ៉ែន៣ពិន្ទុ។

ក្រុមលេខ១តាមពូលនីមួយៗ និងក្រុមលេខ២ល្អជាងគេចំនួន៤ក្រុមនឹងឡើងទៅកាន់វគ្គជម្រុះជុំទី៣ប្រចាំទ្វីបអាស៊ីជាបន្ត៕