Skip to content
ជា រិទ្ធ ទុក​ចិត្ត​លើ ខែម ចាន់ យក​ជ័យជម្នះលើ ពេជ្រ ប៊ុនសិទ្ធ ​វគ្គជម្រុះពូលខ្សែក្រវាត់​​ ISI
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ជា រិទ្ធ ទុក​ចិត្ត​លើ ខែម ចាន់ យក​ជ័យជម្នះលើ ពេជ្រ ប៊ុនសិទ្ធ ​វគ្គជម្រុះពូលខ្សែក្រវាត់​​ ISI

គ្រូបង្វឹកជម្រើសជាតិ​លោក ជា រិទ្ធ យល់​ថា​ការចូលទៅប៉ះស្ទាំង​ដែក ពេជ្រ ប៊ុនសិទ្ធ ​​បើកឆាក​ក្នុង​ពូលនៃ​ ខ្សែក្រវាត់ ISI មិនមែន​ជាឧបស័គ្គ​ធំ​នោះ​ទេ។ ស្ថិត​ក្រោមការ​តាម​ដាន និង​យក​ចិត្ត​ទុក​ដាក់បង្វឹក​ពី​លោក លោក​ថា ខែម​ ចាន់ មាន​អាវុធ ដែល​អាច​ធ្វើ​ឲ្យ ពេជ្រ ប៊ុនសិទ្ធ គាំងក្បាច់​បាន ក្នុង​ការ​ស្វែងរក​​​៣ពិន្ទុ​ វគ្គ​វិលជុំ​ក្នុង​ពូល​ខ្សែក្រវាត់ PNN សប្ដាហ៍​នេះ​​​​។ ​

គ្រូ​បង្វឹកដែល​និយម​បញ្ជ្រាប​បច្ចេកទេស​ប្រកួត​បែប​អភិវឌ្ឍ​រូប​នេះ​ ទទួល​ស្គាល់​ថា ពេជ្រ ប៊ុនសិទ្ធ ជា​កីឡាករ​មាន​លក្ខណៈសម្បត្តិមួយ​ចំនួន​ ពិតជា​ល្អ និង​ធ្លាប់​ឈ្នះពិន្ទុ ខែម ចាន់​ទៀត​ផង។ ប៉ុន្តែ​លោក សង្កត់បញ្ជាក់​ថា បច្ចុប្បន្ន​កូន​សិស្ស​របស់​លោក ក៏​មិន​មែនដូចមុន​ឡើយ។ លោកថាពីមុន​លោក​ពុំសូវដឹងឡើយ តែក្រោម​ការ​បង្វឹក​របស់​ខ្លួន​មួយ​រយៈមក​នេះ ខែម​ ចាន់​បាន​ផ្លាស់​ប្ដូរ​ទម្រង់​វ៉ៃ និង​ បច្ចេកទេសកើនគួរឲ្យចាប់​អារម្មណ៍។

ជំនួប​ជម្រុះពូល ជុំ​ដំបូង​រវាង ខែម ចាន់​ និង ពេជ្រ ប៊ុនសិទ្ធ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ នៅ​សង្វៀន PNN ខណៈពូល​ជាមួយ​គ្នា​នេះ ពួក​គេ​នឹង​បន្ត​ប៉ះ​ដៃគូឆ្នើម ២រូប​ទៀត គឺ ភួន ឡាំងកូស៊ីន និង ធន់ អៀនឡៃ៕