Skip to content
លន បញ្ញា ប្រាប់យុទ្ធសាស្ត្រ​យកឈ្នះ សូត្រ ខេវិន ក្រសោបខ្សែក្រវាត់និង រង្វាន់២៤លានរៀល
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

លន បញ្ញា ប្រាប់យុទ្ធសាស្ត្រ​យកឈ្នះ សូត្រ ខេវិន ក្រសោបខ្សែក្រវាត់និង រង្វាន់២៤លានរៀល

«ខ្ញុំ​ធ្លាប់​ជួប​អ្នកល្អ​កែងច្រើន​ហើយ ខ្ញុំ​មិន​ខ្លាច​ទេ…។ ខ្ញុំ​ដឹង​ថា​ ខេវិន គាត់វ៉ៃប្ដូរ គឺគាត់ប្រើអាវុធ​វ៉ៃ​ប្ដូរ ដើម្បី​ឲ្យ​ខ្ញុំភ្លាត់សន្លប់ តែខ្ញុំតាំងចិត្ត​មិន​ខ្លាច និងតាំង​ចិត្ត​ឈរ​វ៉ៃ»។ នេះជា​ការ​រៀបរាប់​របស់ លន បញ្ញា ទៅកាន់​សំណួរពិធីករ ក្រោយ​ឈ្នះ​ សូត្រ​​ ខេវិន គ្រង​ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា នៅ​ព្រឹក​ថ្ងៃសៅរ៍នេះ។

ក្នុង​ការ​ប្រកួតនេះ បើ​ក្រឡេកទៅ សូត្រ​ ខេវិន វិញ បាន​ចេញ​ច្រើនណាស់​​នូវស្នៀតធាក់ រួម​នឹង​ការ​វាយ​កែង​សន្ធប់​លើ លន បញ្ញា នៅ៣ទឹកដំបូង ប៉ុន្តែ​ក្នុង​ការ​ប្រកួតនេះ រូប​គេ​បាន​សារភាពថា ធ្លាក់ចុះកម្លាំងខ្លាំង​នៅ ២ទឹក​ចុង​ក្រោយ ដោយ​​ត្រូវ​ប្ដូរយុទ្ធ​សាស្ត្រទប់​ទល់​វិញ រហូត​ឲ្យ​ លន បញ្ញា មា​នឱកាស​ដាក់​សម្ពាធបក​​។

«តាំងពី​ទឹក១ គឺខ្ញុំ​វ៉ៃប្ដូរពេក ដល់​ទឹក​៤ ទឹក៥​ខ្ញុំ​ក៏អស់ ចឹងខ្ញុំ​ក៏​វ៉ៃទប់ៗវិញ។ ការ​ប្រកួត​នេះ ខ្ញុំទទួលស្គាល់ថា​ផ្ដល់ពិន្ទុល្អ យុត្តិធម៌។ បាទ! ខ្ញុំ​ទទួល​ស្គាល់» នេះជា​ការ​រៀបរាប់​របស់ សូត្រ ខេវិន។

ខ្សែក្រវាត់​ស្រាបៀ​កម្ពុជា អម​ដោយ​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ គឺ​ជា​ខ្សែក្រវាត់​ទី ៣ហើយ របស់ កីឡាករ​មក​ពីព្រៃវែង លន បញ្ញា បន្ទាប់​ពីកូន​សិស្ស​លោក ធន់ សុភា រូបនេះធ្លាប់ឈ្នះ​ ខ្សែក្រវាត់​ប្រាក់ និង ភេសជ្ជៈវើក កាល២០១៩៕