Skip to content
CAMSOC តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការិនីដែលកំពុងហ្វឹកហាត់នៅក្រៅប្រទេស
    ទំព័រដើម  »  កីឡាជាតិ

CAMSOC តាមដានយ៉ាងយកចិត្តទុកដាក់ចំពោះកីឡាករ កីឡាការិនីដែលកំពុងហ្វឹកហាត់នៅក្រៅប្រទេស

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា សម្រាប់ការហ្វឹកហាត់នៅក្នុងស្រុកវិញ គឺទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី រួចរាល់ហើយ ប៉ុន្តែយើងកំពុងរៀបចំការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំតាមប្រភេទកីឡានីមួយៗ នាពេលខាងមុខឆាប់ៗនេះ នៅពេលដែលយើងរៀបចំវិធានការនានា បានចប់សព្វគ្រប់ ក្នុងការបិទខ្ទប់ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ការរៀបចំវិធានការនៃការហ្វឹកហាត់នេះ យើងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាថា ការហ្វឹកហាត់បិទខ្ទប់នេះ អាចថែរក្សាបាននូវសុវត្ថិភាពល្អ ក្នុងការត្រៀមចូលរួមប្រកួតស្វែងរកមេដាយ ក្នុងស៊ីហ្គេម នៅប្រទេសវៀតណាម ឆ្នាំ២០២១។ ការហ្វឹកហាត់ក្នុងស្រុកមានប្រមាណ១៥ប្រភេទកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការហ្វឹកហាត់ផ្សេងៗទៀតតាមសហព័ន្ធកីឡាជាតិនីមួយៗ ដែលសហព័ន្ធកីឡាជាតិទាំងនោះ មានទីតាំងហ្វឹកហាត់ប្រកបដោយសុវត្ថិភាពរួចហើយដែរ៕