Skip to content
ខ្លាចាស់​ភ្នំ​ដង​រ៉ែក ចាន់​​ សំអាត បង្ហើបពេលវេលារំពឹងវិល​មក​សង្វៀនវិញ
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ខ្លាចាស់​ភ្នំ​ដង​រ៉ែក ចាន់​​ សំអាត បង្ហើបពេលវេលារំពឹងវិល​មក​សង្វៀនវិញ

ខ្លាចាស់​ភ្នំដង​រ៉ែក ចាន់​ សំអាត រំពឹង​ថា​​រយៈពេល​២​ខែ​ទៀត នឹង​អាច​ចាប់​ផ្ដើម​ហ្វឹកហាត់​​​ ត្រៀម​បង្ហាញ​មុខ​ឡើង​វិញ ខណៈ​​របួស​​ឆ្អឹង​ប្រអប់​ដៃ ​កំពុង​សះស្បើយច្រើន​​ ​​ទៅហើយ។

អ្នក​​ប្រយុទ្ធ​ចិត្ត​មោះមុត ដែល​​តែង​បង្ហាញភាព​រឹង​មាំ​លើ​ការ​តស៊ូ​ក្នុង​អាជីព​ ចាន់ សំអាត​ ឲ្យ​ AMS Sports ដឹង​ថា​ របួស​ដៃ​បាន​សះស្បើយ​ប្រមាណ​៨០​ភាគរយ និងកំពុង​ប្រសើរឡើង​ជា​រៀងរាល់ថ្ងៃ។ សំអាត ក៏កំពុង​នឹក​រលឹក ការ​ឡើង​សង្វៀនជា​ខ្លាំង ក្នុងអំឡុងពេល​សម្រាក​មើលថែ​របួស​នេះ។​ «ដៃ​ខ្ញុំ​បាន​ប្រហែល​៨០ភាគ​រយហើយ ខ្ញុំគិតថា​២​ខែ​ទៀត​នឹង​អាច​ហាត់​ និង​ប្រកួត​វិញ។ រាល់ថ្ងៃ​ខ្ញុំ​មិន​មានអ្វីធ្វើ​ទេ គឺ​នៅ​ផ្ទះ​»។ នេះជាការ​បញ្ជាក់​របស់ សំអាត។

របួសឆ្អឹង​ប្រអប់​ដៃ​ ចាន់ សំអាត បាន​កើត​ឡើង​កាលខែ កក្កដា ក្នុងការ​ប្រកួត​ដ៏ជក់​ចិត្ត​បំផុត តទល់​​គីងកុងគុនខ្មែរ អេលីត សាន់។ ចាន់ សំអាត បាន​រងការ​ប៉ះ​ទង្គិចមាន​បញ្ហា​ឆ្អឹង​ដៃ​នៅទឹក​៣ មុន​​ផ្ដួល​កូន​សិស្ស​លោក ស៊ន អេលីត ​ដោយ​ស្នៀតជង្គង់​ក្នុង​ទឹក​៤ ​៕  

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។