Skip to content
ឥណ្ឌូនេស៊ីជាប្រទេសទី៣នៅអាស៊ីអាគ្នេយ៍ឈ្នះមេដាយមាសអូឡាំពិក ២០២០
    ទំព័រដើម  »  កីឡាជាតិ

ឥណ្ឌូនេស៊ីជាប្រទេសទី៣នៅអាស៊ីអាគ្នេយ៍ឈ្នះមេដាយមាសអូឡាំពិក ២០២០

ឥណ្ឌូនេស៊ីដណ្ដើមបានមេដាយមាសលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០។

កីឡាការិនី Rahayu Apriyani និងកីឡាការិនី Polii Greysia យកបានក្នុងការប្រកួតវាយសីវិញ្ញាសាគូនារី តាមរយៈជ័យជម្នះ២សិតទល់នឹង០លើក្រុមកីឡាការិនីចិន។

ដូច្នេះអាស៊ីអាគ្នេយ៍មាន៣ប្រទេសហើយដែលឈ្នះមេដាយមាសអូឡាំពិក ២០២០ បន្ទាប់ពីហ្វីលីពីនធ្វើបានក្នុងការប្រកួតលើកទម្ងន់ និងថៃដណ្ដើមបានពីតេក្វាន់ដូនារី ក្រោមទម្ងន់៤៩គីឡូក្រាម៕