Skip to content
កីឡាការិនីរត់ល្បឿនបេឡារូស Krystina Timanovskaya បានទៅដល់ប្រទេសប៉ូឡូញដោយសុវត្ថិភាពហើយ
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាការិនីរត់ល្បឿនបេឡារូស Krystina Timanovskaya បានទៅដល់ប្រទេសប៉ូឡូញដោយសុវត្ថិភាពហើយ

កីឡាការិនីរត់ល្បឿនបេឡារូស Krystina Timanovskaya បានទៅដល់ប្រទេសប៉ូឡូញដោយសុវត្ថិភាពហើយ ក្រោយហោះចេញពីជប៉ុននិងដូរជើងហោះហើរនៅរដ្ឋធានីវ្យែនប្រទេសអូទ្រីស។

កីឡាការិនីវ័យ២៤ឆ្នាំនិយាយថានាងស្រលាញ់ប្រទេសរបស់នាងហើយនាងមិនបានក្បត់ប្រទេសខ្លួនឯងឡើយ។ ប៉ុន្តែអ្វីដែលបានកើតឡើងជាកំហុសរបស់មន្ត្រីកីឡាអូឡាំពិករបស់បេឡារូសដែលបានបណ្ដេញនាងចេញពីក្រុមនិងបង្ខំឱ្យត្រឡប់ទៅបេឡារូសវិញមុនកំណត់ដោយសារនាងមិននិយាយអ្វីក្នុងន័យនយោបាយ។

នាងថានឹងវិលទៅប្រទេសកំណើតវិញនៅពេលមានសុវត្ថិភាព ប្រហែល៥ឬ១០ឆ្នាំខាងមុខ។

#អ្វីៗដើម្បីកីឡា #AMSSPORTS #AMS