Skip to content
Barcelona សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីដល់ Messi
    ទំព័រដើម  »  កីឡាជាតិ

Barcelona សម្រេចចិត្តមិនផ្ដល់កុងត្រាថ្មីដល់ Messi

សារព័ត៌មាន BBC និងប្រភពធំៗជាច្រើនទៀតបញ្ជាក់ថា FC Barcelona សម្រេចចិត្តមិនផ្ដល់កិច្ចសន្យាថ្មីដល់ Lionel Messi ទេដោយសារបញ្ហាហិរញ្ញវត្ថុ ដោយពួកគេ​មិន​អាចទ្រទ្រង់ប្រាក់ខែដ៏ច្រើនបានឡើយ។

កុងត្រារបស់ Messi នៅ Barcelona បានផុតសុពលភាពតាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១។ ២សប្ដាហ៍ក្រោយមានដំណឹងថា Messi បានព្រមព្រៀងតកិច្ចសន្យាដោយបន្ថយប្រាក់ឈ្នួលរបស់ខ្លួន តែអាស្រ័យថាតើ Barcelona អាចលក់កីឡាករចេញបានដើម្បីយកប្រាក់ផ្គត់ផ្គង់ដល់ Messi។

ផ្ទុយទៅវិញ ស្រាប់តែថ្ងៃនេះ មានដំណឹងថា Barcelona សម្រេចចិត្តមិនផ្ដល់កចិ្ចសន្យាថ្មីដល់ Messi៕