Skip to content
ចាំលទ្ធផលរបស់ Pisey ទាំងអស់គ្នា! ៥ម៉ោងទៀតចាប់ពីពេលនេះ គេនឹងចាប់ផ្ដើមការប្រកួត!
    ទំព័រដើម  »  កីឡាជាតិ

ចាំលទ្ធផលរបស់ Pisey ទាំងអស់គ្នា! ៥ម៉ោងទៀតចាប់ពីពេលនេះ គេនឹងចាប់ផ្ដើមការប្រកួត!

រង់ចាំលទ្ធផលរបស់ Pisey ទាំងអស់គ្នា! ៥ម៉ោងទៀតចាប់ពីពេលនេះ គេនឹងចាប់ផ្ដើមការប្រកួត!

កីឡាករអាមេរិកដើមកំណើតខ្មែរ Jordan Pisey Windle នឹងចាប់ផ្ដើមការប្រកួតលោតទឹកវិញ្ញាសាកម្ពស់​១០ម៉ែត្រ (Diving 10metres Platform) នៅថ្ងៃសុក្រ ទី០៦ ខែសីហា ក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២០។គួរដឹងដែរថា Jordan Pisey Windle វ័យ២២ឆ្នាំ មានកំណើតនៅខេត្តព្រះសីហនុ។

គេត្រូវបានលោក Jerry Windle ជ្រើសយកជាកូនចិញ្ចឹមពីអង្គការមួយកន្លែងនៅភ្នំពេញ ពេលគេមាន​អាយុ១៨ខែ ហើយក៏បានទៅរស់នៅសហរដ្ឋអាមេរិកចាប់ពីពេលនោះមក។បច្ចុប្បន្នគេជាកីឡាករលោតទឹកតំណាងសហរដ្ឋអាមេរិក៕