Skip to content
Laporta ៖ ខ្ញុំមិនអាចយកជម្រើសដែលធ្វើឱ្យក្លិបជួបហានិភ័យរយៈពេល៥០ឆ្នាំបានឡើយ
    ទំព័រដើម  »  កីឡាជាតិ

Laporta ៖ ខ្ញុំមិនអាចយកជម្រើសដែលធ្វើឱ្យក្លិបជួបហានិភ័យរយៈពេល៥០ឆ្នាំបានឡើយ

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយកិច្ចព្រមព្រៀងថ្មីជាមួយ Messi បង្កហានិភ័យដល់អនាគរបស់ក្លិបរយៈពេល៥០ឆ្នាំ ដូច្នេះការចរចាលើរឿងនេះត្រូវបិទបញ្ចប់ត្រឹមនេះ ហើយលោកពូនពរឱ្យ Messi ជោគជ័យ ទោះបីទៅក្លិបណាក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានលោក Laporta បញ្ជាក់ថា Messi ចង់នៅជាមួយក្លិបបន្តទៀត ហើយក្លិបក៏ចង់ឱ្យ Messi នៅដែរ ត្រឹមកិច្ចសន្យា២ឆ្នាំទៀតក៏បាន ទោះបីបានព្រមព្រៀងគ្នា៥ឆ្នាំក៏ដោយ។ ប៉ុន្តែការពិតជាក់ស្ដែង កិច្ចសន្យាថ្មីមិនអាចស៊ីញ៉េទៅបានដោយសារកញ្ចប់ប្រាក់ខែរបស់ក្លិបលើសច្បាប់កំណត់របស់ La Liga ទៅហើយ គឺស្មើនឹង១១០%នៃប្រាក់ចំណូលរបស់ក្លិបឯណោះ ទោះបី Messi បញ្ចុះប្រាក់ខែពាក់កណ្ដាលហើយក៏ដោយ ពោលគឺហួសច្បាប់កំណត់ Financial Fair Play របស់ La Liga។ លោកថាក្រុមប្រឹក្សាភិបាលចាស់របស់ក្លិបធ្វើការអន់រកលេខដាក់គ្មាន។

មានលក្ខខណ្ឌមួយដែលអនុញ្ញាតឱ្យ Barca ចុះកុងត្រាថ្មីជាមួយ Messi បាន គឺក្រុមហ៊ុនឯកជន CVC ដែលចង់វិនិយោគក្នុង La Liga ដោយផ្ដល់លុយរាប់រយលានដល់ក្លិបធំៗ ប៉ុន្តែត្រូវកាត់បន្ថយសិទ្ធិផ្សាយខ្លះពីក្លិបទាំងនោះមកវិញ។ ហេតុនេះលោក Laporta ថាលោកមិនអាចធ្វើការសម្រេចចិត្តមួយដែលនឹងជះឥទ្ធិពលមិនល្អដល់ក្លិបរយៈពេល៥០ឆ្នាំបានឡើយ។ លោកថាក្លិបនេះមានអាយុកាលជាង១០០ឆ្នាំហើយ ដូច្នេះគ្មាននរណាម្នាក់ធំជាងក្លិបឡើយ ដោយគ្រប់គ្នាត្រូវតម្កល់ប្រយោជន៍ក្លិបជាធំលើសអ្វីៗទាំងអស់។

ក្រោយពេល Messi ចេញ កញ្ចប់ប្រាក់ខែប្រចាំឆ្នាំរបស់ Barca ពេលនេះធ្លាក់មកនៅ៩៥%នៃចំណូលរបស់ក្លិប ដែលនឹងអនុញ្ញាតឱ្យពួកគេចុះបញ្ជីសមាជិកថ្មីដូចជា Aguero, Depay, Eric Guarcia និង Emerson បានផងដែរ។ លោកថាករណីកីឡាករថ្មីទាំង៤មិនស្មើ Messi ម្នាក់ឡើយ។

ដោយឡែក សូមជម្រាបថា ពេលនេះ Paris St-Germain ជាអ្នកនាំមុខគេក្នុងការទទួលបាការចូលរួមពី Messi៕