Skip to content
អនុជម្ចាស់ក្លិប PSG បង្ហោះថា Messi នឹងចូលរួមក្លិបនៅបារាំងមួយនេះ
    ទំព័រដើម  »  កីឡាជាតិ

អនុជម្ចាស់ក្លិប PSG បង្ហោះថា Messi នឹងចូលរួមក្លិបនៅបារាំងមួយនេះ

ស្ថានភាពវិវឌ្ឍជុំវិញអនាគតរបស់ Lionel Messi កំពុង​កើត​ឡើងលឿនជាងការរំពឹងទុក បន្ទាប់ពី Barcelona បានប្រកាសកាល​ពីថ្ងៃព្រហស្បតិ៍ទី៥ខែសីហាឆ្នាំ២០២១​ថាវីរបុរសអាហ្សង់ទីនរូបនេះនឹងចាកចេញ ដោយសារមិនអាចចុះកិច្ចសន្យាថ្មីបាន។

មួយថ្ងៃបន្ទាប់មក ស្រាប់តែ​ព្រះអង្គម្ចាស់ Khalid bin Hamad Bin Khalifa Al-Thani ដែលជាព្រះអនុជនៃមហាក្សត្រកាតារ​ដែល​ជា​ម្ចាស់​ក្លិប Paris St Germain បាន​បង្ហោះ​លើ Twitter ថា Messi នឹង​ចូល​រួម PSG។

ព្រះអង្គម្ចាស់រូបនេះ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ថា៖ «ការចរចា​​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ជា​ផ្លូវការ​ហើយ ហើយ​នឹង​មាន​ការ​ប្រកាស​នៅ​ពេល​បន្ទាប់ #Messi»។

ព្រះអង្គម្ចាស់អង្គនេះថែមទាំង​បាន​បង្ហោះ​រូប​មួយ​ទៀត​ដែល Sergio Ramos កៀក​ស្មា Messi អម​ដោយ​សំណេរ​ថា​«​ពាន Champions League ៨​ដង​»។

សូម​ជម្រាប​ថា ក្នុង​កិច្ច​ខិតខំ​ពង្រឹង​សមត្ថភាព​ក្រុម​ដើម្បី​​ដណ្ដើម​ពាន UEFA Champions League ក្លិប PSG មក​ទល់​ពេលនេះ​បាន​នាំចូល​រួច​ហើយ​តារា​ជោគជ័យ UCL ​​​ដូច​ជា Sergio Ramos, Georginio Wijnaldum ពី Real Madrid និង Liverpool ដោយ​គ្មាន​តម្លៃ​ផ្ទេរ។ នាំចូល​អ្នកចាំទី Gianluigi Donnarumma ជើងឯក​និង​ជា​ម្ចាស់ពានកីឡាករល្អជាងគេប្រចាំ Euro 2020​ ពី AC Milan ដោយ​មិន​អស់​​ថ្លៃ​ផ្ទេរ​ និង​បាន​ទិញ Achraf Hakimi ពី Inter Milan​ ផង​ដែរ​៕