Skip to content
PSG ច្រានចោលដំណឹងព្រមព្រៀងលក្ខខណ្ឌជាមួយ Messi
    ទំព័រដើម  »  កីឡាជាតិ

PSG ច្រានចោលដំណឹងព្រមព្រៀងលក្ខខណ្ឌជាមួយ Messi

Paris Saint-Germain ច្រានចោលដំណឹងដែលថាពួកគេបានព្រមព្រៀងលក្ខខណ្ឌជាមួយ Lionel Messi ដែលបង្ហោះដោយព្រះអនុជរបស់ម្ចាស់ក្លិបថាជារឿងមិនពិតទេ។

កាលពីយប់ថ្ងៃសុក្រ ព្រះអង្គម្ចាស់ Khalid bin Hamad Bin Khalifa Al-Thani បានបង្ហោះលេីគណនី Twitter របស់ទ្រង់ថា PSG បានចរចាត្រូវរ៉ូវជាមួយ Messi ហេីយ ហេីយនឹងប្រកាសពីការចុះកិច្ចសន្យានៅពេលបន្ទាប់។

នាយកដ្ឋាន ទំនាក់ទំនង របស់ PSG បានប្រាប់សារព័ត៌មាន Goal ថាការបង្ហោះរបស់ព្រះអង្គ Al-Thani ជារឿងប្រតិដ្ឋនិងថាគ្មានកិច្ចព្រមព្រៀងបែបនោះជាមួយតំណាងរបស់ Messi ឡេីយ។

ទោះបែបនេះក្ដី នៅតែ មានការជឿជាក់ថា PSG ជាគោលដៅស័ក្ដិសមជាងគេសម្រាប់ Messi ព្រោះមានក្លិបតិចតួចប៉ុណ្ណោះដែលមានលទ្ធភាពលៃលកប្រាក់ខែដ៏សន្ធឹករបស់ Messi ស្របពេល Manchester City មិនបានចូលប្រជែងយក Messi ទេ បន្ទាប់ពីពួកគេបានទិញ Jack Grealish តម្លៃ១០០លានផោននិងផ្ដល់អាវលេខ១០ដល់ខ្សែបម្រេីប្រយុទ្ធអង់គ្លេសរូបនេះ ។ ក្លិបមេឃខៀវក៏កំពុងតាមទិញ Harry Kane ដែល Spurs ទារថ្លៃប្រមាណ១៦០លានផោន។