Skip to content
គ្រូថ្មីថៃដាក់គោលដៅយកជើងឯក AFF Cup 2020
    ទំព័រដើម  »  កីឡាជាតិ

គ្រូថ្មីថៃដាក់គោលដៅយកជើងឯក AFF Cup 2020

លោក Alexandre Polking បានដាក់គោលដៅប្រជែងឲ្យបាននូវតំណែងជើងឯកព្រឹត្តិការណ៍ AFF Cup 2020។

ក្រោយត្រូវបានប្រកាសតែងតាំងជាគ្រូបង្គោលថ្មីដោយសហព័ន្ធកីឡាបាល់ទាត់ថៃ គ្រូបង្វឹកវ័យ៤៥ឆ្នាំបានសរសេរលើ ទំព័រផ្ទាល់ខ្លួន ថា៖ ចូរយើងតស៊ូដើម្បីនាំយកពាន AFF Cup មកកាន់ប្រទេសថៃ។ ខ្ញុំមិនអាចពិពណ៌នាជាពាក្យសម្ដីថាខ្ញុំមានអារម្មណ៍បែបណាទេឥឡូវនេះ ខ្ញុំមានអារម្មណ៍សប្បាយរីករាយមានទំនុកចិត្ត។ ថៃប្រៀបដូចជាស្រុកកំណើតរបស់ខ្ញុំ ខ្ញុំស្រឡាញ់ប្រជាជននិងវប្បធម៌អស់រយៈពេល ៨ ឆ្នាំមកហើយ។ ឥឡូវនេះគឺជាពេលដែលខ្ញុំត្រូវឆ្លើយតបមកវិញចំពោះការជឿជាក់ដែលអ្នកមានចំពោះខ្ញុំ”។

ការងាររបស់លោក Polking មានរយៈពេល៤ខែ ដោយទទួលខុសត្រូវបង្ហាត់ក្រុមធំ។
ភារកិច្ចចម្បងរបស់លោកប៉ូកឃីងគឺយុទ្ធនាការ AFF Cup 2020។ លោកនឹងធ្វើដំណើរជាមួយក្រុមការងារទៅកាន់ប្រទេសសិង្ហបុរីប្រជែងជើងឯក។

FAT បានសង្កត់ធ្ងន់លើហេតុផលដែលជ្រើសរើសលោក Polking ព្រោះគ្រូបង្វឹករូបនេះបំពេញតាមកត្តាជាច្រើនទាក់ទងនឹងកិច្ចសន្យាប្រាក់ខែ បែបបទទិដ្ឋាការ និងសមិទ្ធផលក្នុងដំណើរការការងារ។ ជាងនេះទៅទៀតលោកប៉ូកឃីងក៏បានបង្ហាញពីសមត្ថភាពល្អក្នុងការដឹកនាំបាងកកយូណាយធីតចាប់ពីឆ្នាំ ២០១៤-២០២០ ។

លោកស្រី ឡាំសាំ ណាំភួន ដែលជាអ្នកចាត់ការទូទៅជម្រើសជាតិថៃបាននិយាយថា “ពេលវេលារៀបចំសម្រាប់ការប្រកួត AFF Cup 2020 គឺខ្លីណាស់ដូច្នេះចាំបាច់ត្រូវជ្រើសរើសអ្នកដែលមានចំណេះដឹងផ្នែកបាល់ទាត់ថៃ។ លោកប៉ូលឃីងមានសក្តានុពល និងបទពិសោធក្នុងការធ្វើកិច្ចការនេះ។”

គ្រូបង្វឹកជនជាតិថៃដែលមាន License ២ រូបក៏ត្រូវបានតែងតាំងជាជំនួយការរបស់លោកប៉ូកឃីងផងដែរ។ Nuengrutai Srathongvian និង Jadet Meelarp នឹងគាំទ្រការបណ្តុះបណ្តាលក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី៕