Skip to content
Clean Sheet ទី២សម្រាប់កែវ សុខសិលា ក្នុងក្រុមធំជម្រើសជាតិ
    ទំព័រដើម  »  កីឡាជាតិ

Clean Sheet ទី២សម្រាប់កែវ សុខសិលា ក្នុងក្រុមធំជម្រើសជាតិ

ជ័យជម្នះលើហ្គាំ០ទល់នឹង១ ជា Clean Sheet ទី២របស់អ្នកចាំទី កែវ សុខសិលា ក្នុងក្រុមធំជម្រើសជាតិកម្ពុជា។


Clean Sheet ទី១កើតឡើងពេលកម្ពុជាឈ្នះប៉ាគីស្ថាន ២ទល់នឹង០ ជម្រុះ World Cup 2022 ជុំទី១ ជើងទី១ កាលខែមិថុនា ឆ្នាំ២០១៩។


គួររំឭកថា កែវ សុខសិលា ជាប់ក្រុមធំជម្រើសជាតិដំបូងកាលឆ្នាំ២០១៦ក្នុងយុទ្ធនាការ AFF Cup នៅប្រទេសមីយ៉ាន់ម៉ា។


គេជាប់ជម្រើស១១នាក់លើកដំបូងក្នុងការប្រកួតមិត្តភាពស្មើទីម័រខាងកើត ២ទល់នឹង២ កាលខែតុលា ឆ្នាំ២០១៨៕