Skip to content
fans វៀតណាមអាចចូលមើលជម្រុះ World Cup នៅកីឡដ្ឋាន My Dinh បាន១២០០០នាក់នៅខែក្រោយ
    ទំព័រដើម  »  កីឡាជាតិ

fans វៀតណាមអាចចូលមើលជម្រុះ World Cup នៅកីឡដ្ឋាន My Dinh បាន១២០០០នាក់នៅខែក្រោយ

សារព័ត៌មាន Zing ផ្សាយថា ក្រុងហាណូយ នឹងអនុញ្ញាតអ្នកទស្សនា១២០០០នាក់ចូលទស្សនាផ្ទាល់នាកីឡដ្ឋាន My Dinh (មីឌិញ) ពេលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ប្រកួតជម្រុះ FIFA World Cup 2022 ក្នុងខែវិច្ឆិកា ខាងមុខ។

អ្នកទស្សនាដែលអាចចូលផ្ទាល់បានត្រូវឆ្លងកាត់ការចាក់វ៉ាក់សាំង២លើក ដោយលើកទី២ត្រូវចាក់រួចយ៉ាងហោច១៤ថ្ងៃ។

អ្នកធ្លាប់ឆ្លងកូវីដ១៩វិញ ត្រូវជាអ្នកដែលជាសះស្បើយបាន៦ខែ។ មិនតែប៉ុណ្ណោះ ទស្សនិកជនត្រូវធ្វើតេស្ដ៧២ម៉ោងមុនទៀតផង៕