Skip to content
Bartomeu និងក្រុមប្រឹក្សាភិបាលក្លិបទាំងមូលបានចាកចេញពី Barcelona ហើយ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Bartomeu និងក្រុមប្រឹក្សាភិបាលក្លិបទាំងមូលបានចាកចេញពី Barcelona ហើយ

លោក Josep Maria Bartomeu រួមទាំងក្រុមប្រឹក្សាភិបាល(Board of Directors)ទាំងអស់បានលាលែងពីតំណែងនៅក្លិប Barcelona ហើយ នៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗពីអ្នកគាំទ្រដែលចង់ឱ្យពួកគេចុះចេញ។

លោក Bartomeu បានកាន់តំណែងជាប្រធានក្លិប Barcelona ក្នុងឆ្នាំ២០១៤។ សរុបមកទល់ពេលលាលែងរបស់លោក Bartomeu នេះ Barca បានឈ្នះជើងឯកលីគ៤ដង, ខាប់៤ដង និងមានម្ដងនោះបានលើកពាន៣ក្នុងមួយរដូវកាលគឺ២០១៤-១៥។

ក្នុងសុន្ទរកថានៃពិធីប្រកាសលាលែងកាលថ្ងៃអង្គារទី២៧ខែតុលាឆ្នាំ២០២០ លោក Bartomeu បានផ្ដើមដោយទម្លាយឱ្យដឹងថាលោកបានទទួលយកសំណើឱ្យ Barca ចូលរួមក្របខ័ណ្ឌ European Super League ដើម្បីជួយដល់ផ្នែកហិរញ្ញវត្ថុរបស់ក្លិបនាពេលអនាគត។

សូមជម្រាបថា ក្របខ័ណ្ឌ European Super League កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នាជំហានដំបូង ដែលតាមគម្រោងមានក្លិបល្បីៗមកពីលីគនានាទូទាំងទ្វីបអឺរ៉ុបចូលរួម។ ការបង្កើតលីគនេះមានតម្លៃប្រមាណ៤.៦ពាន់លានផោន៕