Skip to content
ប៊ន ណារិទ្ធ ជឿជាក់ក្រុមមហាផ្ទៃ A នឹងធ្វើបានល្អក្នុងពានបាល់ទះ៤ស្មើ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទះ

ប៊ន ណារិទ្ធ ជឿជាក់ក្រុមមហាផ្ទៃ A នឹងធ្វើបានល្អក្នុងពានបាល់ទះ៤ស្មើ

ដោយសារតែរបៀបប្រកួតផ្ដោតលើលក្ខណៈផ្លូវការភាគច្រើន ដៃប៉ះសេប្រចាំក្រុមបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ ជឿជាក់ថា ក្រុមរបស់គេនឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍បាល់ទះ៤ស្មើដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ។

កីឡាករមានប្រភពពីខេត្តតាកែវទទួល ស្គាល់ថា ប្រសិនបើលេងតាមរបៀបក្រៅផ្លូវការនោះក្រុមរបស់គេអាចនឹងជួបការលំបាកក្នុងការសម្របខ្លួន តែនៅពេលតម្រូវឲ្យគោរពតាមស្ដង់ដារនោះ ពួកគេពិតជាជឿជាក់។

សម្រាប់ក្រុមក្រសួងមហាផ្ទៃត្រូវបានបែងចែកជា២ក្រុម គឺ A និង B។ ប៊ន ណារិទ្ធ បានចាត់ការចូលរួមប្រកួតពានរង្វាន់៤ស្មើនេះ ទោះមិនគ្រប់៦នាក់ម្ខាងតាមស្តង់ដារ តែជាបទពិសោធមួយសម្រាប់សមាជិកក្រុម ជាពិសេសសិស្សប្អូនបានសម្រួចបទពិសោធ។

ការប្រកួតបាល់ទះ៤ស្មើមួយឈ្មោះក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM នឹងចាប់ផ្ដើមដំណើរការពីថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ តទៅនៅទីលាន Blue Sports ដោយមួយខែមាន៨ក្រុមចូលរួម៕