Skip to content
គួច សុកុម្ភៈ ត្រូវផ្ញើកូននៅផ្ទះម្ដាយក្មេកពេលទៅប្រកួតឆ្ងាយម្ដងៗ
    ទំព័រដើម  »  កីឡាជាតិ

គួច សុកុម្ភៈ ត្រូវផ្ញើកូននៅផ្ទះម្ដាយក្មេកពេលទៅប្រកួតឆ្ងាយម្ដងៗ

អ្នកទស្សនាមួយចំនួនប្រហែលអាចបានដឹងត្រឹមថា គួច សុកុម្ភៈ គឺជាកីឡាករបាល់ទាត់ឆ្នើមជួរមុខមួយរូប តែទំនងមិនបានដឹងពីការលំបាកមួយដែលសមាជិកក្រុមជម្រើសជាតិកម្ពុជា និងណាហ្គាវើលដ៍រូបនេះប្រឈមរៀងរាល់ថ្ងៃឡើយ។

កីឡាករមានប្រភពពីខេត្តកំពង់ធំបច្ចុប្បន្នមានកូន២នាក់ ដោយកូនប្រុសច្បងមានអាយុជាង៨ឆ្នាំ និងកូនស្រីអាយុ១០ខែ។ កូនប្រុសរបស់គេមានជំងឺអូទីហ្សឹមដែលមិននិយាយស្ដីអ្វីសោះ និងមិនសូវតាមអ្នកផ្សេងក្រៅពីកុម្ភៈដែលជាឪពុក។

ពេលចេញទៅប្រកួតនៅតាមបណ្ដាខេត្ត និងក្រៅប្រទេសរាល់ដង អតីតកីឡាករខេមរាកីឡា និងភ្នំពេញក្រោន ប្រាប់ថា តែងតែយកកូនទៅផ្ញើនៅផ្ទះម្ដាយក្មេក ដើម្បីមានគ្នាលេងជាមួយ និងបន្ថយអារម្មណ៍នឹកឪពុក។