Skip to content
Sebastien Haller ក្លាយជាកីឡាករទី២ ដែលអាចរកគ្រាប់បាល់គ្រប់ប្រកួតក្នុង វគ្គចែកពូល UCL
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Sebastien Haller ក្លាយជាកីឡាករទី២ ដែលអាចរកគ្រាប់បាល់គ្រប់ប្រកួតក្នុង វគ្គចែកពូល UCL

Sebastien Haller ក្លាយជាកីឡាករទី២ ក្នុងប្រវត្តិសាស្ដ្រ UEFA Champions League បន្ទាប់ពី Cristiano Ronaldo ដែលអាចរកគ្រាប់បាល់បញ្ចូលទីរាល់ការប្រកួតក្នុងវគ្គចែកពូល។

អតីតខ្សែប្រយុទ្ធរបស់ West Ham រូបនេះ បង្ហាញគុណផលដ៏ល្អសម្រាប់ Ajax ក្នុងការប្រកួតពានរង្វាន់អឺរ៉ុបរដូវកាលនេះ ដោយរកគ្រាប់បាល់ទី១០របស់ខ្លួន ក្នុង៦ប្រកួតនៃវគ្គចែកពូល សម្រាប់ជ័យជម្នះ ៤-២លើ Sporting Lisbon។

ការសាងភាពលេចធ្លោរបស់ ខ្សែប្រយុទ្ធជម្រើសជាតិកូឌីវ័ររូបនេះ បានជួយឱ្យ Ajax ធានាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League ដោយឈ្នះទាំង៦ប្រកួត។

សម្រាប់ Haller, គេជាកីឡាករទី២ បន្ទាប់ពី Ronaldo ដែលអាចរកគ្រាប់បាល់បានរាល់៦ប្រកួត ដោយខ្សែប្រយុទ្ធព័រទុយហ្កាល់ធ្លាប់ធ្វើបាន កាលនៅជាកីឡាករ Real Madrid ក្នុងរដូវកាល ២០១៦-១៧។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ Haller រកបានគ្រាប់បាល់ក្នុង UCL ច្រើនជាងអតីតខ្សែប្រយុទ្ធ Chelsea, Eden Hazard ទោះបីនេះជារដូវកាលដំបូងរបស់គេ ក្នុងពានអឺរ៉ុបក៏ដោយ៕