Skip to content
ទាញព្រ័ត្រទុកការប្រកួតជើងឯកថ្នាក់ជាតិជាការពន្លឿនអភិវឌ្ឍសហព័ន្ធ
    ទំព័រដើម  »  កីឡាជាតិ

ទាញព្រ័ត្រទុកការប្រកួតជើងឯកថ្នាក់ជាតិជាការពន្លឿនអភិវឌ្ឍសហព័ន្ធ

សមាគមកីឡាទាញព្រ័ត្រខេត្តកំពត បានគ្រងម្ចាស់ជើងឯក លើវិញ្ញាសា ផ្នែកបុរស ខណៈសមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបង គ្រងម្ចាស់ជើងឯកផ្នែកនារី នៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅសាលាគរុកុសល្យ និងវិក្រឹតការខេត្តកណ្តាល បន្ទាប់ពីក្រុមជ័យលាភីមេដាយមាសទាំងពីរក្រុម បានយកឈ្នះគូប្រកួតរៀងៗខ្លួន នៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។