Skip to content
កូនខ្មែរកាត់ឥណ្ឌា នាង សាប់បា ពីអ្នកលេងកូនឃ្លីលើតុទៅជាកីឡាករប៉េតង់ជម្រើសជាតិស៊ុយអែត
    ទំព័រដើម  »  កីឡាជាតិ

កូនខ្មែរកាត់ឥណ្ឌា នាង សាប់បា ពីអ្នកលេងកូនឃ្លីលើតុទៅជាកីឡាករប៉េតង់ជម្រើសជាតិស៊ុយអែត

លោក នាង សាប់បា គឺជាបុគ្គលដ៏មានចំណេះជំនាញមួយរូបក្នុងកីឡាប៉េតង់នៅកម្ពុជា។ ដំបូងឡើយបុរសមានកំណើតឆ្នាំ១៩៤៦រូបនេះផ្ដើមប្រឡូកកីឡាដោយការហ្វឹកហាត់វាយកូនឃ្លីលើតុពេលមានវ័យជាង១០ឆ្នាំ ហើយថែមទាំងទទួលបានឱកាសទៅហ្វឹកហាត់នៅប្រទេសចិនទៀតក្នុងអាយុ១៥ឆ្នាំ តែមិនត្រូវបានគ្រួសារអនុញ្ញាតទេ ព្រោះខ្លាចខូចការសិក្សា។

ដល់ឆ្នាំ១៩៦៩ លោកបានបន្តការសិក្សានៅប្រទេសបារាំង និងបានបន្តលេងវាយកូនឃ្លីលើតុ រហូតដល់ឆ្នាំ១៩៧៤ លោកបានចេញប្រទេសបារាំង ទៅរស់នៅប្រទេសស៊ុយអែតជាដោយធ្វើការបណ្ដើររៀនបណ្ដើរ និងឆ្លៀតលេងប៉េតង់ ហើយដោយឃើញថា លោកមានសមត្ថភាព ក៏ត្រូវបានទាក់ទងចូលក្រុមជម្រើសជាតិតែម្ដងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០៕