Skip to content
ថ្នាក់ដឹកនាំកីឡារាំមើលឃើញចំណុចរីកចម្រើនក្រោយប្រកួតថ្នាក់ជាតិឆ្នាំនេះ
    ទំព័រដើម  »  កីឡាជាតិ

ថ្នាក់ដឹកនាំកីឡារាំមើលឃើញចំណុចរីកចម្រើនក្រោយប្រកួតថ្នាក់ជាតិឆ្នាំនេះ

សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំការប្រកួតកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកជំទាវ ឆៃ ច័ន្ទរិទ្ធិសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា។លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបញ្ជាក់ថា ព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមសរុបចំនួន ៥០នាក់ មកពី៦ក្លិប ដោយមានវិញ្ញាសាប្រកួតរាំអន្តរជាតិ ចំនួន២៣។

ការប្រកួតនេះ បានដំណើរការក្រោមការឧបត្ថម្ភថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងសហការចូលរួមឧបត្ថម្ភបន្ថែមពីក្រុមហ៊ុនចំនួន១៨ផ្សេងទៀត។