Skip to content
Messi ថា ការឈ្នះ UCL ជាគោលដៅរបស់ PSG ក្រោយចាប់ឆ្នោតប៉ះ Real Madrid
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Messi ថា ការឈ្នះ UCL ជាគោលដៅរបស់ PSG ក្រោយចាប់ឆ្នោតប៉ះ Real Madrid

Lionel Messi បានអះអាងថា គោលដៅរបស់ក្រុម Paris Saint-Germain គឺឈ្នះ UEFA Champions League បន្ទាប់ពីត្រូវបានចាប់គូប៉ះជាមួយ Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ​។

ក្រុមកំពូលតារាង ​La Liga, Real Madrid នឹងប្រជែងជាមួយ PSG ដើម្បីដណ្ដើមកន្លែងសម្រាប់ការឈានទៅកាន់វគ្គ១/៤ផ្ដាច់ព្រ័ត្រ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់នៃការចាប់ឆ្នោតជាថ្មី ដោយសារបញ្ហាបច្ចេកទេស កាលពីថ្ងៃចន្ទ។

អតីតប្រធានក្រុម Barcelona, Messi បានត្រៀមខ្លួនដើម្បីជួបគ្នាជាថ្មីជាមួយ Real Madrid ដែលការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

Messi បាននិយាយថា៖ “គោលបំណងរបស់​ PSG គឺឈ្នះ Champions League ដែលជាគោលដៅរបស់អ្នករាល់គ្នា។ យើងនឹងព្យាយាមឈ្នះវាឱ្យបាន។ ក្រុមនេះធ្លាប់កៀកនឹងឈ្នះទៅហើយកាលពីមុនមក។ វាជាការប្រកួតប្រជែងដ៏ពិសេសរបស់រាល់ក្រុមទាំងអស់។ យើងនឹងព្យាយាមដើម្បីជ័យជម្នះ”៕