Skip to content
ឆ្លាម ស ថាមិនមែនគ្រូល្បីសុទ្ធតែ ​បង្ហាត់សិស្ស​បា​ន​ខ្លាំងនោះទេ
    ទំព័រដើម  »  កីឡាជាតិ

ឆ្លាម ស ថាមិនមែនគ្រូល្បីសុទ្ធតែ ​បង្ហាត់សិស្ស​បា​ន​ខ្លាំងនោះទេ

គ្រូបង្វឹកវ័យក្មេងពោរពេញដោយបទពិសោធ​ លោក​ ឆ្លាម ស បានលើកឡើងថា មិនមែនគ្រូល្បី សុទ្ធតែបង្ហាត់បានសិស្សខ្លាំងនោះទេ គឺទាល់តែកីឡាករគាត់មានវិន័យ និងឆន្ទៈ។

អតីតជើងខ្លាំង ​ធ្លាប់​ប្រលូកសង្វៀន​ថៃ​១០​ឆ្នាំ បាន​ពន្យល់​​​ថា គ្រូ​ល្បី​រឺ មិន​ល្បី គឺ​មិនសំខាន់ឡើយ។ ភាពជោគជ័យ​របស់​កីឡាករ ត្រូវពឹង​ផ្អែក​ចម្បងបំផុត​លើ​ការ​តាំង​ចិត្ត និង​ការខិតខំ​ដោយ​ខ្លួន​ឯង ខណៈគ្រូ​បង្វឹក​គ្រាន់តែជា​អ្នក​ត្រួសត្រាយ មួយ​ផ្នែក​តែ​ប៉ុណ្ណោះ។ ប៉ុន្តែលោក​ក៏​ទទួល​ស្គាល់​ថា គ្រូ​បង្វឹក​ដែល​មាន​បច្ចេកទេស​ល្អ ក៏​មាន​លទ្ធភាព​ផ្ទេរ​បទពិសោធន៍​បាន​ខ្ពស់ដល់​កីឡាករ​ផង​ដែរ។

លោក ឆ្លាម ស ជាអតីតជើងខ្លាំង និងជាបងប្រុសបង្កើតរបស់ សែន រ៉ាឌី និង សែន រ៉ាដេត។ ក្រៅពី សែន រ៉ាឌី និង រ៉ាដេត គ្រូបង្វឹក ឆ្លាម ស ជាអតីគ្រូ​បង្វឹកឆ្នើម​នៃ ក្លិប​អប្សរាគុនខ្មែរ និង​ក្រសួងកសិកម្ម ដែលធ្លាប់មានប្រវត្តិ កាន់ស៊ីប និង​ បង្វឹកជើងខ្លាំងជា​ច្រើន​នាក់ រួម​មាន ឃុនឌីម៉ា យ៉េនឌីណា​ លៀងស៊ីពេជ្រ បាងកាយ៉ាក និង សំរឹទ្ធ សុភាព​ ជា​ដើម។

បន្ទាប់ពីបាត់មុខ​៥ឆ្នាំ លោកឆ្លាមស នៅសប្ដាហ៍នេះ បានចូលមក​​បង្វឹកជា​ថ្មី នៅក្លិប ប៉ែនកាក់​គុនខ្មែរ ដែលជាក្លិប​ប្អូនប្រុស​របស់​ខ្លួន គឺ សែន រ៉ាដេត កំពុង​រួម​រស់ផងដែរ៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។