Skip to content
ប្រដាល់សកលជើងឯកថ្នាក់ជាតិ២០២១ចាប់ផ្ដើមថ្ងៃនេះមានកីឡាករ-កីឡាការិនី១០៤នាក់
    ទំព័រដើម  »  កីឡាជាតិ

ប្រដាល់សកលជើងឯកថ្នាក់ជាតិ២០២១ចាប់ផ្ដើមថ្ងៃនេះមានកីឡាករ-កីឡាការិនី១០៤នាក់

គួរដឹងដែរថា កីឡាករ កីឡាការិនីប្រដាល់សកលសរុបចំនួន ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៤នាក់បានត្រៀមចូលរួមប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២១ នៅនាយកដ្ឋានអង្គរក្ស រាជធានីភ្នំពេញ។

នៅក្រោយបញ្ចប់កិច្ចប្រជុំបច្ចេកទេស-ចាប់ឆ្នោត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាល្ងាចថ្ងៃទី២២ ខែធ្នូនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលគូសបញ្ជាក់ថា ឆ្នាំនេះមានកីឡាករ កីឡាការិនីចូលរួមសរុប១០៤នាក់ មកពី២១ក្លិប-សមាគម ដែលចំនួននេះបានកើនឡើងច្រើនជាង៣ដង បើប្រៀបធៀបព្រឹត្តិការណ៍ឆ្នាំមុន ដោយសារបញ្ហាការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩៕