Skip to content
កូនស្រីគ្រូជម្រើសជាតិអេស្ប៉ាញ អាចជាហេតុផលសំខាន់មួយដែល Torres ផ្ទេរមក Barcelona
    ទំព័រដើម  »  កីឡាអន្តរជាតិ

កូនស្រីគ្រូជម្រើសជាតិអេស្ប៉ាញ អាចជាហេតុផលសំខាន់មួយដែល Torres ផ្ទេរមក Barcelona

ខ្សែប្រយុទ្ធវ័យក្មេង Ferran Torres បានត្រលប់មកអេស្ប៉ាញវិញ ដោយបានចូលរួម FC Barcelona ក្រោយសម្រេចចែកផ្លូវគ្នាជាមួយ Manchester City ក្នុងទីផ្សារដោះដូរខែមករានេះ ហើយកូនស្រីរបស់គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ អាចជាហេតុផលចម្បងមួយដែលធ្វើឱ្យ កីឡាកររូបនេះចាកចេញពីក្លិបធំបំផុតមួយនៅអង់គ្លេស។

មានការរាយការណ៍ថា Torres កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹង កូនស្រីរបស់លោក Luis Enrique គឺនាង Sira Martinez។ ដែលនេះជាហេតុផលក្រៅទីលានដែលធ្វើឱ្យអតីតសមាជិក Valencia រូបនេះចង់ត្រលប់មកអេស្ប៉ាញវិញ។