Skip to content
មន្ត្រីទូកក្ដោងទទួលបានចំណេះបន្ថែមដើម្បីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេម
    ទំព័រដើម  »  កីឡាជាតិ

មន្ត្រីទូកក្ដោងទទួលបានចំណេះបន្ថែមដើម្បីពង្រឹងសមត្ថភាពសម្រាប់ស៊ីហ្គេម

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នង ឌីណារ៉ា តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីសំណាក់ លោក ទុយ ប៊ុនហឿង តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា, លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ, លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។