Skip to content
កីឡាករសំខាន់ពីររូបរបស់ Real នឹងអវត្តមាននៅជើងទី២ វគ្គ១៦ក្រុម UCL
    ទំព័រដើម  »  កីឡាជាតិ

កីឡាករសំខាន់ពីររូបរបស់ Real នឹងអវត្តមាននៅជើងទី២ វគ្គ១៦ក្រុម UCL

Real Madrid បានបរាជ័យក្នុងការប្រកួតជើងទី១វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ទល់នឹង Paris Saint-Germain ដោយខ្សែប្រយុទ្ធ Kylian Mbappe ជាអ្នករកគ្រាប់បាល់បញ្ចូលទីនៅនាទី៩០+៤ ខណៈកីឡាករសំខាន់ពីររូបរបស់ក្រុមអធិរាជស នឹងអវត្តមានសម្រាប់ការប្រកួតជើងទី២ ដោយសារជាប់បម្រាមកាតលឿង។

ខ្សែការពារ Ferland Mendy និង ខ្សែបម្រើការពារ Casemiro នឹងត្រូវអង្គុយមើលមិត្តរួមក្រុមលេងជើងទី២នៅកីឡដ្ឋាន Santiago Bernabeu។ ខ្សែបម្រើប្រេស៊ីលទទួលបានកាតលឿងបន្ទាប់ពីគេបានបង្កកំហុស និងបានច្របាច់កកីឡាករ Leandro Paredes។

មិនយូរប៉ុន្មាននៅក្នុងវគ្គទី២ ខ្សែការពារ Mendy ក៏ទទួលបានកាតលឿងមួយដែរ ដែលមានន័យថា កីឡាករបារាំងរូបនេះ ក៏នឹងអវត្តមានសម្រាប់ការប្រកួតជើងទី២ផងដែរ។