Skip to content
ថៃ បញ្ជាក់ពីការប្រកួតរវាង Man Utd និង Liverpool នៅបាងកក
    ទំព័រដើម  »  កីឡាជាតិ

ថៃ បញ្ជាក់ពីការប្រកួតរវាង Man Utd និង Liverpool នៅបាងកក

អ្នករៀបចំកម្មវិធីក្នុងប្រទេសថៃបានបញ្ជាក់កាលពីចុងសប្ដាហ៍កន្លងទៅថាក្លិបយក្ស២របស់អង់គ្លេស គឺ Manchester United និង Liverpool នឹងប្រកួតគ្នាក្នុងជំនួបមិត្តភាប​នៅទីក្រុង​បាងកក​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០២២​។

ក្រុមហ៊ុន Fresh Air Festival បាន​ប្រាប់​សារព័ត៌មាន Bangkokpost ​ថា​ពួកគេ​បាន​ចុះកិច្ចព្រមព្រៀង​រួច​ហើយ​ដើម្បី​នាំ​យក​ក្រុម​បិសាច​ក្រហម Man Utd និង​ក្រុម​ហង្ស​ក្រហម Liverpool មក​ប្រកួត​នៅ​ក្នុង​រាជធានី​នៃប្រទេស​ថៃ នា​ថ្ងៃ​ទី​១២​ខែ​កក្កដា​ឆ្នាំ​២០២២​ នៅ​ពហុកីឡដ្ឋាន​ជាតិ Rajamangala។

សារព័ត៌មាន​និង​អ្នកគាំទ្រ​បាល់ទាត់​ថៃ​បាន​ហៅ​ការ​ប្រកួត​រវាង Liverpool និង Man Utd ​ថា​«សង្គ្រាម​ក្រហម»​។

ការ​ប្រកួត​រវាង Man Utd និង Liverpool នៅ​ថៃ​ក្នុង​ខែ​កក្កដា​ខាង​មុខនោះ ត្រូវ​បាន​ដាក់ឈ្មោះ​ថា «THE MATCH Bangkok Century Cup 2022»​។

ក្លិប​ទាំង២​បាន​សន្យា​ជាមួយ​ក្រុមហ៊ុន​រៀប​ចំ​ការ​ប្រកួត​ខាង​លើ​ថានឹង​នាំ​យក​កីឡាករ​ល្អ​ៗ​ពេញជើង​របស់​ពួក​គេ​មក​ប្រកួត​នៅ​បាងកក​។

ក្រុមហ៊ុន​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ការ​ប្រកួត​រវាង Man Utd និង Liverpool នៅ​បាងកក នឹង​ជួយ​​លើកស្ទួយ​សេដ្ឋកិច្ច​របស់​ថៃដែល​កំពុង​ចុះ​ខ្សោយ និង​បង្កើត​រូបភាព​​វិជ្ជមាន​សម្រាប់​ប្រទេស​ថៃ​ដែល​ចង់ក្លាយ​ខ្លួន​ជា​​មជ្ឈមណ្ឌល​​ទេសចរណ៍​កីឡា​។

សេចក្ដី​លម្អិត​នៃ​ការ​ប្រកួត​រវាង Man Utd និង Liverpool នៅ​បាងកក នឹង​ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​​នា​ថ្ងៃ​ទី​៩​ខែ​មីនា​នៅ​ផ្សារ​ទំនើប Siam Paragon។

សូម​ជម្រាប​ថា Liverpool និង Man Utd ជា​ក្លិប​កីឡា​បាល់ទាត់​ពេញ​និយម​បំផុត​ក្នុង​ចង្កោម​អ្នក​គាំទ្រ​ថៃ។ Liverpool កំពុង​ដឹកនាំ​ដោយ​អ្នកចាត់ការ Jurgen Klopp ខណៈ Man Utd ដឹកនាំ​ដោយ​អ្នកចាត់ការ​បណ្ដោះអាសន្ន Ralf Rangnick​៕

ប្រភព៖ Bangkokpost