Skip to content
បញ្ជីទាំង២៦នាក់នេះនៅមានជម្រុះយក២០នាក់ចុងក្រោយទៀត
    ទំព័រដើម  »  កីឡាជាតិ

បញ្ជីទាំង២៦នាក់នេះនៅមានជម្រុះយក២០នាក់ចុងក្រោយទៀត

លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បញ្ជាក់ប្រាប់ AMS Sports ថា បញ្ជីឈ្មោះទាំង២៦នាក់នៃក្រុម U23 កម្ពុជាទៅប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ខែឧសភា ខាងមុខ នឹងត្រូវឆ្លងកាត់ការចម្រាញ់យកត្រឹម២០នាក់ប៉ុណ្ណោះ។

សម្រាប់ការហ្វឹកហាត់វិញនឹងចាប់ផ្ដើមពីថ្ងៃអង្គារ ទី២៦ ខែមេសា តទៅ ដែលទីលានអាចនៅពហុកីឡដ្ឋានមរកតេជោ ឬទីលានហ្វឹកហាត់របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នៅជិតប៉ុស្ដិ៍ PNN ដែរ។

ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះសម្រាប់បាល់ទាត់បុរស កម្ពុជាស្ថិតនៅពូល B ដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ៕