Skip to content
គង់ សំបូរ មានកូនចិត្តចាប់ជំនាញចុងភៅ ពេលអស់អាជីពលើសង្វៀន
    ទំព័រដើម  »  កីឡាជាតិ

គង់ សំបូរ មានកូនចិត្តចាប់ជំនាញចុងភៅ ពេលអស់អាជីពលើសង្វៀន

នៅពីក្រោយអាជីពជាកីឡាករគុនខ្មែរលំដាប់ជួរមុខមួយរូប គង់ សំបូរ ក៏មានបទពិសោធជាជំនួយការចុងភៅផងដែរ ដោយកំពុងព្យាយាមហាត់រៀនបណ្ដើរៗ ពីប្រធានចុងភៅដើររោងការ និងកម្មវិធីនានា ដែលត្រូវជាឪពុកមាររបស់ខ្លួន។ ទោះបីជាបច្ចុប្បន្នបានត្រឹមឆ្លៀតពីការឡើងសង្វៀន ដើរតាមរោងជាមួយឪពុកមារម្ដងម្កាលក៏ពិតមែន ប៉ុន្តែកីឡាករជើងធ្ងន់ម្នាក់នេះ បានបង្ហើបពីគោលដៅថា រូបគេក៏មានចំណង់ចំណូលចិត្តហាត់រៀន វិជ្ជាចុងភៅឲ្យបានចេះស្ទាត់ នៅពេលខាងមុខ ដោយសន្សំចិត្តថាចង់ងាកចាប់អាជីពនេះវិញក៏បាន នៅពេលដែលឡើងប្រកួតលែងបាន។