Skip to content
ម្ចាស់ផ្ទះវៀតណាម នឹងប្រជែងមេដាយស៊ីហ្គេម ដោយមានការចូលរួមពីអត្តពលិក ៩៥០នាក់
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់ផ្ទះវៀតណាម នឹងប្រជែងមេដាយស៊ីហ្គេម ដោយមានការចូលរួមពីអត្តពលិក ៩៥០នាក់

វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម(SEA Games) លើកទី៣១ ដោយមានការចូលរួមពីអត្តពលិកចំនួន៩៥០នាក់ រួមជាមួយក្រុមការងារគ្រូបង្វឹក ក្រុមគ្រូពេទ្យ និងអ្នកក្រុមការងារផ្សេងៗសរុបទាំងអស់ ១៣៤១នាក់។ នេះបើយោងតាមសេចក្ដីសម្រចដែលចុះហត្ថលេខាដោយរដ្ឋមន្ដ្រី ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លោក Nguyen Van Hung កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

នេះជាចំនួនអត្តពលិកច្រើនបំផុតដែលវៀតណាមបញ្ជូនចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេម ខណៈថៃបញ្ជូនអត្តពលិកទៅចូលរួមប្រជែងយកមេដាយចំនួន៨៧០នាក់ ហ្វីលីពីនមាន៦៥០នាក់ ហើយកម្ពុជាមាន ៥៥០នាក់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នឹងប្រារព្ធធ្វើនៅប្រទេសវៀតណាម ចន្លោះពីថ្ងៃទី១២ ដល់២៣ខែឧសភា។ ទីតាំងប្រកួតនឹងធ្វើនៅទីក្រុងហាណូយ និងតំបន់ក្បែរខាង១១ផ្សេងទៀត ក្នុងភាគខាងជើងប្រទេសវៀតណាម៕