Skip to content
កីឡាករចំណូលថ្មីមួយរូប ថាមិនស្ដាយក្រោយទេដែលចូលរួម Man Utd
    ទំព័រដើម  »  កីឡាជាតិ

កីឡាករចំណូលថ្មីមួយរូប ថាមិនស្ដាយក្រោយទេដែលចូលរួម Man Utd

Raphael Varane និយាយថា គេមិនមានអារម្មណ៍សោកស្ដាយនោះទេ ដែលផ្លាស់មកចូលរួម Manchester United ទោះបីជារដូវកាលដំបូងរបស់ខ្លួននៅ Old Trafford មិនទទួលបានលទ្ធផលល្អក៏ដោយ។

កីឡាករជម្រើសជាតិបារាំងរូបនេះ បានផ្ទេរមកចូលរួមក្រុមបិសាចក្រហម ពីក្លិប Real Madrid ក្នុងតម្លៃ៤១លានផោន ក្រោយឈ្នះ UEFA Champions League ៤លើកជាមួយក្លិបអេស្ប៉ាញ។

ប៉ុន្ដែដោយសារបញ្ហារបួសញាំញីក្នុងរដូវកាលដំបូង បានធ្វើឱ្យ Varane មានឱកាសចូលលេងបានតែ១៩លើកប៉ុណ្ណោះក្នុង Premier League និងលេងបានតែ២៨លើកប៉ុណ្ណោះគ្រប់ពានរង្វាន់ទាំងអស់។

Man Utd អាចបញ្ចប់រដូវកាលដោយមានពិន្ទុសរុបក្នុងលីគតិចបំផុត និងមិនឈ្នះពាន៥រដូវកាលជាប់គ្នា ខណៈ Real Madrid ទើបតែគ្រងតំណែងជើងឯក La Liga និងកំពុងប្រជែង Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប៉ុន្ដែ Varane បាននិយាយថា៖ “បទពិសោធពិតជាអស្ចារ្យណាស់។ អារម្មណ៍ក្នុងការក្លាយជាកីឡាកររបស់ Man Utd គឺជាអ្វីម្យ៉ាងដែលពិសេស។ ខ្ញុំពិតជារីករាយដែលលេងនៅ Premier League ហើយវាជាបទពិសោធដ៏អស្ចារ្យ”។

“ប្រាកដណាស់ វាមិនមែនជាលទ្ធផលដែលយើងរំពឹងទុកនោះទេ ប៉ុន្ដែខ្ញុំនៅតែមានការគិតវិជ្ជមាន ហើយគិតថា រដូវកាលក្រោយនឹងប្រសើរជាងនេះ។ ខ្ញុំគិតថា ខ្ញុំត្រូវការអាច fit សម្រាប់ការប្រកួតបើករដូវកាល ប៉ុន្ដែខ្ញុំគិតថា រដូវកាលក្រោយនឹងប្រសើរជាងនេះ។ ខ្ញុំគិតថា រដូវកាលនេះមិនអន់ពេកទេ ប៉ុន្ដែយើងអាចពង្រឹងបន្ថែម ហើយយើងអាចធ្វើបានប្រសើរជាងនេះ។

Man Utd នឹងបញ្ចប់រដូវកាលនេះ ដោយមានពិន្ទុទាបបំផុតនៅក្នុងលីគ ប្រសិនបើពួកគេមិនអាចទទួលបានជ័យជម្នះ២ប្រកួតចុងក្រោយទល់នឹង Brighton និង Crystal Palace៕