Skip to content
ក្រុមជើងឯក PSG មានតែកីឡាករម្នាក់គត់ ក្នុងចំណោមបេក្ខភាព កីឡាករប្រចាំឆ្នាំនៅ Ligue 1
    ទំព័រដើម  »  កីឡាជាតិ

ក្រុមជើងឯក PSG មានតែកីឡាករម្នាក់គត់ ក្នុងចំណោមបេក្ខភាព កីឡាករប្រចាំឆ្នាំនៅ Ligue 1

ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ស្ថិតនៅក្នុងចំណោមកីឡាករដែលឈ្មោះក្នុងបេក្ខភាពប្រជែងកីឡាករប្រចាំឆ្នាំនៅ Ligue 1 ខណៈមិត្តរួមក្រុម Lionel Messi និង Neymar មិនមានឈ្មោះក្នុងបញ្ជីនេះទេ។

Mbappe ជាតួអង្គសំខាន់មួយរូប ដែលរួមចំណែកជួយឱ្យ PSG ឈ្នះជើងឯក Ligue 1 លើកទី១០ ក្នុងរដូវកាលនេះ ដោយរកគ្រាប់បាល់បាន២៥គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុម១៥លើក ព្រមទាំងបានឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់ និង assist ច្រើនបំផុតក្នុងលីគកំពូលបារាំងរដូវកាលនេះ។

កីឡាករដែលអវត្តមានពីបញ្ជីបេក្ខភាពកីឡាករល្អបំផុតប្រចាំឆ្នាំគឺ ខ្សែប្រយុទ្ធឆ្នើម Messi ដែលរកគ្រាប់បាល់៤គ្រាប់ និង assist ១៣លើកសម្រាប់ PSG និង Neymar ដែលរកបាន១១គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមសម្រេចទី៦ដង។

Mbappe ជាកីឡាករ PSG តែម្នាក់គត់នៅក្នុងបញ្ជីនេះ ខណៈបេក្ខភាពផ្សេងទៀតមានដូចជា ខ្សែប្រយុទ្ធ Martin Terrier របស់ Rennes និង Wissam Ben Yedder របស់ Monaco ដែលទាំងពីររកគ្រាប់បាល់បាន២១គ្រាប់នៅ Ligue 1 រដូវកាលនេះ។ កីឡាករ Dimitri Payet របស់ Marseille និង Lucas Paqueta របស់ Lyon ជាបេក្ខភាពពីររូបផ្សេងទៀតនៅក្នុងចំណោមកីឡាករទាំង៥។