Skip to content
ប្រទេសថៃត្រូវបានជ្រើសរើសជាទឹកដីកណ្ដាល ដើម្បីប្រកួត AFC Cup នៃពូល J
    ទំព័រដើម  »  កីឡាជាតិ

ប្រទេសថៃត្រូវបានជ្រើសរើសជាទឹកដីកណ្ដាល ដើម្បីប្រកួត AFC Cup នៃពូល J

ការប្រកួតវគ្គពូល J នៃពានរង្វាន់ AFC Cup ត្រូវបានផ្លាស់ប្ដូរទីតាំងប្រកួតមកលេងនៅ ប្រទេសថៃ បន្ទាប់ពីឆាយនីសតៃប៉ិ បានប្រកាសដកខ្លួនក្នុងការធ្វើជាទឹកដីកណ្ដាល ដោយសារតែការរាតត្បាតនៃកូវីដ១៩។

AFC Cup ជាការប្រកួតធំបំផុតលំដាប់ទី២ សម្រាប់ក្លិបនៅអាស៊ី ស្រដៀងទៅនឹង Europa League របស់អឺរ៉ុបផងដែរ។

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសថា កំពុងស្វែងរកម្ចាស់ផ្ទះសម្រាប់ការប្រកួតក្នុងពូល J ក្រោយការការដកខ្លួនរបស់ឆាយនីសតាយប៉ិ។ ហើយពេលនេះ AFC បានប្រកាសថា ទឹកដីកណ្ដាលសម្រាប់ប្រកួតពូល J នៃភូមិភាគខាងកើត នឹងធ្វើនៅបូរីរាំ ប្រទេសថៃ។

សូមបញ្ជាក់ថា នៅក្នុងពូល J នៃ AFC Cup ភូមិភាគខាងកើត មានការចូលរួមពីបួនក្រុមគឺ MUST CPK របស់ម៉ាកាវ, Eastern Long Lions និង Lee Man មកពីហុងកុង និង Tainan City FC មកពីឆាយនីសតាយប៉ិ ហើយការប្រកួតនឹងធ្វើឡើងចន្លោះពីថ្ងៃទី២៤ ដល់៣០ ខែមិថុនា ឆ្នាំ២០២២៕