Skip to content
ក្រុមដែលទើបលត់ Man Utd 4-0 ផ្ដល់ឱកាសឱ្យអ្នកគាំទ្រប្ដូរយកអាវរដូវកាលថ្មីដោយមិនគិតថ្លៃ
    ទំព័រដើម  »  កីឡាជាតិ

ក្រុមដែលទើបលត់ Man Utd 4-0 ផ្ដល់ឱកាសឱ្យអ្នកគាំទ្រប្ដូរយកអាវរដូវកាលថ្មីដោយមិនគិតថ្លៃ

ក្រុមហ៊ុនធនាគារមេរិកនេះ បានអបអរខួប១០ឆ្នាំនៃការឧបត្ថម្ភក្លិប Brighton ដោយផ្ដល់ឱកាសជូនអ្នកគាំទ្រចំនួន២៥០ ក្នុងការប្ដូរអាវរបស់ក្លិបដែលពួកគេបានទិញអំឡុង១០រដូវកាលចុងក្រោយ មកប្ដូរជាមួយអាវរដូវកាល ២០២២-២៣។

យុទ្ធនាការប្ដូរអាវនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែឧសភា ពោលគឺមួយថ្ងៃក្រោយបញ្ចប់រដូវកាលនៅ Premier League ដែលក្រុម Brighton នឹងជួបតតាំង West Ham ហើយអ្នកគាំទ្រ២៥០នាក់ អាចមានឱកាសក្នុងការប្ដូរអាវរដូវកាលចាស់ ដើម្បីទទួលបានអាវរដូវកាលថ្មី រហូតដល់ថ្ងៃទី២៩ ខែឧសភា។