Skip to content
Viettel FC ឈ្នះជើងឯកលីគកំពូលវៀតណាម បានប្រាក់រង្វាន់ជិត១៣ម៉ឺនដុល្លារ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Viettel FC ឈ្នះជើងឯកលីគកំពូលវៀតណាម បានប្រាក់រង្វាន់ជិត១៣ម៉ឺនដុល្លារ


ក្រុម Viettel FC ទទួលបានប្រាក់រង្វាន់៣ពាន់លានដុង (ស្មើនឹង ១២៩៦០០ដុល្លារអាមេរិក) សម្រាប់ភាពជាជើងឯក V. League 1 រដូវកាល២០២០។

ការក្លាយជាជើងឯកលីគកំពូលវៀតណាមនេះគឺបន្ទាប់ពី Viettel FC បានឈ្នះ១-០លើ Saigon FC ក្នុងប្រកួតចុងក្រោយកាលពីថ្ងៃទី៨ខែវិច្ឆិកា ដើម្បីរក្សាការនាំមុខត្រឹម២ពិន្ទុប៉ុណ្ណោះលើក្រុមលេខ២ Ha Noi FC ដែលជាជើងឯកឆ្នាំចាស់។

សូមជម្រាបថា ក្រុម Viettel FC បង្វឹកដោយលោក Truong Viet Hoang រកបានដល់ទៅ១៩ពិន្ទុពីពិន្ទុសរុប២១ក្នុងវគ្គទី២នៃរដូវកាល២០២០។ នេះជាការឈ្នះពានរង្វាន់លើកដំបូងក្នុងអាជីពបង្វឹករបស់លោក Hoang។

ដោយឡែក គួរដឹងផងដែរថា Viettel FC ជាក្លិបបាល់ទាត់របស់ក្រុមហ៊ុនទូរគមនាគមន៍ពហុជាតិធំបំផុតរបស់ប្រទេសវៀតណាម ដែលមានសាខានៅក្រៅប្រទេសជាច្រើនដូចជានៅ ឡាវ កម្ពុជា (Metfone) ហៃទី ម៉ូហ្សាំប៊ីគ ទីម័រឡេស្តេ កាម៉េរូន ប៉េរូ ប៊ុរុនឌី តង់ហ្សានី និង មីយ៉ាន់ម៉ា។

Viettel FC បានកៅអីវគ្គចែកពូល AFC Champions League 2021 ខណៈជើងឯកពាន National Cup គឺ Hanoi FC និងក្រុមលេខ៣ក្នុងលីគ Saigon FC នឹងតំណាងវៀតណាមលេងពាន AFC Cup៕