Skip to content
Messi Jay និងកីឡាកររបស់ Leicester គ្មានឈ្មោះក្នុងបញ្ជីក្រុមថៃ ត្រៀមសម្រាប់វគ្គជម្រុះ Asian Cup
    ទំព័រដើម  »  កីឡាជាតិ

Messi Jay និងកីឡាកររបស់ Leicester គ្មានឈ្មោះក្នុងបញ្ជីក្រុមថៃ ត្រៀមសម្រាប់វគ្គជម្រុះ Asian Cup

សហព័ន្ធកីឡាបាល់ទាត់ថៃ កាលពីថ្ងៃចន្ទបានប្រកាសបញ្ជីបឋមកីឡាករ៣០រូប ដែលនឹងចូលរួមការប្រកួតវគ្គជម្រុះ Asian Cup នៅប្រទេសអ៊ូសបេគីស្ថាន។

កីឡាករឆ្នើម Chanathip Songkrasin ដែលកំពុងប្រកបអាជីពនៅក្លិបជប៉ុន Kawasaki Frontale មិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិថៃនោះទេ ដោយសារគេមានបញ្ហារបួស។

ខ្សែបម្រើ Thanawat Suengchittavorn របស់ក្លិបអង់គ្លេស Leicester City ក៏មិនមានឈ្មោះក្នុងបញ្ជីនេះដែរ។

ក្រុមដំរីសឹក នឹងលេងទល់ម្ចាស់ផ្ទះអ៊ូសបេគីស្ថាន ម៉ាល់ឌីវ និង ស្រីលង្ការ ក្នុងវគ្គជម្រុះ ចន្លោះពីថ្ងៃទី៨ ដល់ទី១៤ ខែមិថុនា ឆ្នាំ២០២២។

ក្រុមលេខ១ក្នុងតារាង៦ក្រុម និងក្រុមលេខ២ល្អបំផុត៥ក្រុម នឹងបានឡើងទៅកាន់ជុំចុងក្រោយ Asian Cup ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ក្នុងចំណោមសមាជិកទាំង៣០រូប នឹងត្រូវបានគ្រូបង្គោល Mano Polking ជម្រុះនៅសល់ត្រឹមតែ២៣រូបប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំទល់នឹងបារ៉ែនពីរប្រកួត និងទល់តួរមេនីស្ថានមួយប្រកួត​ ចន្លោះពីថ្ងៃទី២៤ ដល់៣១ ខែឧសភា។