Skip to content
Arteta និង Xhaka ថាសមត្ថភាពរបស់ Arsenal មិនសមលេង Champions League ទេ
    ទំព័រដើម  »  កីឡាជាតិ

Arteta និង Xhaka ថាសមត្ថភាពរបស់ Arsenal មិនសមលេង Champions League ទេ

អ្នកចាត់ការ Mikel Arteta បាននិយាយថា Newcastle United មានភាពល្អប្រសើរជាង Arsenal ដល់ទៅ១០ដង ហើយបានសារភាពថា ក្រុមកាំភ្លើងធំ មិនស្ថិតនៅក្នុងកម្រិតក្រុមដែលស័ក្ដិសមលេងនៅ UEFA Champions League នៅឡើយទេ។

ក្ដីសង្ឃឹមរបស់ Arsenal សម្រាប់ការទទួលបានឱកាសលេងនៅ Champions League រដូវកាលក្រោយ លែងស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកគេហើយ បន្ទាប់ពីរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ Newcastle ខណៈ Tottenham កំពុងមានប្រៀបក្នុងការទទួលបានឱកាសចូលរួមការប្រកួត UCL រដូវកាល ២០២២-២៣។