Skip to content
Kevin Trapp ថាការឈ្នះ Europa League ជាថ្ងៃដ៏ល្អបំផុតនៅក្នុងអាជីពរបស់ខ្លួន
    ទំព័រដើម  »  កីឡាជាតិ

Kevin Trapp ថាការឈ្នះ Europa League ជាថ្ងៃដ៏ល្អបំផុតនៅក្នុងអាជីពរបស់ខ្លួន

អ្នកចាំទី Kevin Trapp របស់ Eintracht Frankfurt និយាយថាការឈ្នះជើងឯក Europa League លើ Rangers ជាថ្ងៃដ៏ល្អបំផុតនៅក្នុងអាជីពរបស់គេ។

Rangers មានគ្រាប់បាល់នាំមុខនៅក្នុងនាទីទី៥៧ ដែលរកបានដោយ Joe Aribo ប៉ុន្ដែត្រូវបាន Frankfurt តាមស្មើមួយគ្រាប់មកវិញដោយ Rafael Borre ដែលធ្វើឱ្យការប្រកួតត្រូវលេងដល់នាទីបន្ថែម ហើយបន្ដឈានដល់ការស៊ុតបាល់១១ម៉ែត្រកាត់សេចក្ដី។ ជាលទ្ធផលក្រុមមកពីអាល្លឺម៉ង់ទទួលបានជ័យជម្នះ ៥-៤។