Skip to content
NOCC នឹងរៀបចំកម្មវិធីជិះកង់កម្សាន្តនៅខេត្តកែបអបអរ Olympic Day និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
    ទំព័រដើម  »  កីឡាជាតិ

NOCC នឹងរៀបចំកម្មវិធីជិះកង់កម្សាន្តនៅខេត្តកែបអបអរ Olympic Day និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

យោងតាមលិខិតស្នើរបស់គណៈកម្មាធិការជាតិអូឡាំពិកបានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងចុះផ្សព្វផ្សាយស្តីពី “Olympic Dayនិង ដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣” ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

កម្មវិធីនេះមានរយៈពេល២ថ្ងៃ ដោយថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារNOCC នឹងចុះផ្សព្វផ្សាយ ដល់សិស្សានុសិស្សប្រមាណជាង១០០នាក់ នៅតាមសាលារៀន និង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ដដែល រៀបចំកម្មវិធីជិះកង់កម្សាន្ត អបអរសាទរទិវា “Olympic Day និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការជិះកង់នឹងចេញដំណើរពីឆ្នេរសមុទ្រស្រី ស ជិះជុំវិញក្រុងកែប៕