Skip to content
អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯក U23 Asian Cup ឆ្នាំ២០២២
    ទំព័រដើម  »  កីឡាជាតិ

អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯក U23 Asian Cup ឆ្នាំ២០២២

អារ៉ាប៊ីសាអ៊ូឌីត បានគ្រងតំណែងជើងឯក U23 Asian Cup ឆ្នាំ២០២២ ដោយបានយកឈ្នះអ៊ូសបេគីស្ថាន ដោយលទ្ធផល ២-០ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២។

បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ ក្រុមអារ៉ាប៊ីសាអ៊ូឌីត បានបង្កើនការដាក់សម្ពាធ ហើយមានឱកាសរកគ្រាប់បាល់នាំមុខ នៅ៤នាទីដំបូងនៃវគ្គទី២ ដោយកីឡាករ Hamad Al Yami បញ្ជូនបាល់ឱ្យមិត្តរួមក្រុម Alghamdi ស៊ុតបញ្ចូលទីបើកឆាក។

នៅក្នុងនាទីទី៧១ Ruslanbek Jiyanov ស៊ុតបញ្ចូលទីមួយគ្រាប់វិញឱ្យអ៊ូសបេគីស្ថាន ប៉ុន្ដែគ្រាប់បាល់មិនត្រូវបានផ្ដល់ឱ្យ ដោយសារអាជ្ញាកណ្ដាលបានលើកទង់ អហ្វសាយ(offside) មុនពេល Firas Al-Buraikan រកគ្រាប់បាល់ទី២សម្រាប់ក្រុមភ្ញៀវទទួលបានជ័យជម្នះ និងក្លាយជាជើងឯក។

នេះជាលើកដំបូងដែល អារ៉ាប៊ីសាអ៊ូឌីត ឈ្នះជើងឯក Asian Cup កម្រិតក្រោមអាយុ២៣ឆ្នាំ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះគឺពួកគេ មិនរបូតសូម្បីតែមួយគ្រាប់ ក្នុងចំណោម៦ប្រកួតក្នុងព្រឹត្តិការណ៍នេះ៕