Skip to content
កីឡាករប៉ូឡូញមួយរូប នឹងមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដោយសារការចូលរួមក្លិបនៅរុស្ស៊ី
    ទំព័រដើម  »  កីឡាជាតិ

កីឡាករប៉ូឡូញមួយរូប នឹងមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ដោយសារការចូលរួមក្លិបនៅរុស្ស៊ី

សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ បានចេញសេចក្ដីប្រកាសថា ខ្សែការពារ Maciej Rybus នឹងមិនត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួត FIFA World Cup 2022 នោះទេ បន្ទាប់ពីកីឡាកររូបនេះបានផ្ទេរទៅចូលរួមក្លិបរុស្ស៊ី Spartak Moscow។

ខ្សែការពារស្លាបឆ្វេងវ័យ៣២ឆ្នាំ បានបង្ហាញវត្តមានក្នុងការប្រកួតសម្រាប់ប៉ូឡូញ ៦៦លើក ហើយគេបានផ្ទេរទៅចូលរួមក្លិប Spartak Moscow ដោយមិនមានតម្លៃខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា។