Skip to content
ក្លិបមួយនៅ Ligue 1 ផ្ដល់សំណើ១៨លានអឺរ៉ូ ដើម្បីផ្ទេរ Minamino ពី Liverpool
    ទំព័រដើម  »  កីឡាជាតិ

ក្លិបមួយនៅ Ligue 1 ផ្ដល់សំណើ១៨លានអឺរ៉ូ ដើម្បីផ្ទេរ Minamino ពី Liverpool

ក្លិប AS Monaco បានត្រៀមក្នុងការចុះហត្ថលេខាផ្ទេរ ខ្សែប្រយុទ្ធ Tamkumi Minamino របស់ Liverpool ក្នុងតម្លៃ១៥.៥លានផោន(១៨លានអឺរ៉ូ) នេះបើយោងតាមប្រភពពីសារព័ត៌មាន Sky Sports។

ប្រភពខាងលើបានអះអាងថា ក្លិបនៃលីគកំពូលបារាំង មានឆន្ទៈចំណាយតម្លៃផ្ទេរ១៥លានអឺរ៉ូ ដែលរួមបញ្ចូលជាមួយលក្ខខណ្ឌផ្សេងៗដែលអាចកើនឡើងដល់១៨លានអឺរ៉ូ។

Minamino បានចូលរួម Liverpool ពីក្លិប RB Salzburg ក្នុងខែមករា ឆ្នាំ២០២០ បន្ទាប់ពីបង្ហាញភាពលេចធ្លោ ក្នុងការប្រកួតទល់នឹងក្រុមរបស់លោក Jurgen Klopp នៅ UEFA Champions League ក្នុងរដូវកាលនោះ។

ទោះយ៉ាងណាក្ដី ខ្សែប្រយុទ្ធជប៉ុន ហាក់ពិបាកប្រជែង ក្នុងការទទួលបានឱកាសបង្ហាញខ្លួនលើទីលាន ហើយគេត្រូវបានប្រើប្រាស់ជាគោលក្នុងការប្រកួត Cup ក្នុងរដូវកាល២០២១-២២៕