Skip to content
Awer Mabil អតីតជនភៀសខ្លួនពីស៊ូដង់មានភ័ព្វលេងនៅ La Liga ក្រោយជួយអូស្រ្ដាលីបានកៅអី World Cup
    ទំព័រដើម  »  កីឡាជាតិ

Awer Mabil អតីតជនភៀសខ្លួនពីស៊ូដង់មានភ័ព្វលេងនៅ La Liga ក្រោយជួយអូស្រ្ដាលីបានកៅអី World Cup

កាលពីកន្លងមក AMS Sports បាននិយាយពីប្រវត្តិរបស់ ខ្សែប្រយុទ្ធ Awer Mabil ដែលមានឪពុកម្ដាយជាជនភៀសខ្លួននៅប្រទេសស៊ូដង់ បានមករស់នៅប្រទេសអូស្ដ្រាលី ហើយបានស៊ុតប៉េណាល់ទីជ័យជម្នះទល់នឹងប៉េរូ ដែលជួយឱ្យអូស្ដ្រាលីទទួលបានកៅអី FIFA World Cup 2022 នៅប្រទេសកាតារ។

Mabil បានឆ្លងកាត់បទពិសោធដ៏លំបាកមិនតិចទេ ទម្រាំបានរស់នៅក្នុងជីវភាពដ៏ប្រសើរក្នុងអាជីពជាកីឡាករបាល់ទាត់ ដោយបានចូលរួមក្លិបជាច្រើននៅអឺរ៉ុប ហើយកាលពីថ្មីៗនេះ ក្លិបមួយនៅអេស្ប៉ាញបានប្រកាសពីការនាំយក ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះមកចូលក្រុម។

កីឡាករជម្រើសជាតិអូស្ដ្រាលីរូប​នេះ បានសម្រេចមហិច្ឆតារបស់ខ្លួន ដោយចូលរួមក្លិប Cadiz FC នៃក្របខណ្ឌ La Liga ក្រោយចំណាយពេល៧ឆ្នាំនៅក្លិបដាណឺម៉ាក Midtjylland ដែលគេលេងបាន១០៨ប្រកួតនៅទីនោះ។