Skip to content
ទើបបង្ហាញខ្លួនលើកដំបូងតែ Lewandowski ថាដូចធ្លាប់លេងនៅ Barcelona បានច្រើនខែ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

ទើបបង្ហាញខ្លួនលើកដំបូងតែ Lewandowski ថាដូចធ្លាប់លេងនៅ Barcelona បានច្រើនខែ

Robert Lewandowski មានអារម្មណ៍ថា ដូចធ្លាប់លេងនៅ Barcelona ជាច្រើនខែមកហើយ ក្រោយបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួត El Clasico ទល់នឹង Real Madrid កាលពីថ្ងៃសៅរ៍។ ការប្រកួតមិត្តភាពមុនបើករដូវកាលរវាងក្រុមគូប្រជែងដ៏ធំបំផុតនៅអេស្ប៉ាញ នៅកីឡដ្ឋាន Allegiant នៅ Las Vegas ដែលការប្រកួតត្រូវបានសម្រេចដោយគ្រាប់បាល់តែមួយគ្រាប់គត់របស់ Raphinha ដែលជួយឱ្យក្រុមរបស់លោក Xavi Hernandez ទទួលបានជ័យជម្នះ ១-០។