Skip to content
Xavi ចង់យកខ្សែការពារកណ្ដាលម្នាក់ទៀត ក្រោយជិតយកបាន Kounde ពី Sevilla
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Xavi ចង់យកខ្សែការពារកណ្ដាលម្នាក់ទៀត ក្រោយជិតយកបាន Kounde ពី Sevilla

អ្នកចាត់ការរបស់ FC Barcelona លោក Xavi Hernandez ចង់បានខ្សែការពារកណ្ដាល Jules Kounde របស់ក្លិប Sevilla ដើម្បីមកជួយពង្រឹងតំបន់ការពារនារដូវកាលថ្មីខាងមុខនេះ ប៉ុន្ដែលោកចង់បានខ្សែការពារកណ្ដាលម្នាក់បន្ថែមទៀតគឺ Inigo Martinez។

ការចុះហត្ថលេខាផ្ទេរ Kounde កំពុងស្ថិតនៅក្នុងការចរចា ហើយអាចនឹងត្រូវបានប្រកាសនាពេលឆាប់ៗនេះ។ Barcelona នឹងចំណាយ៥០លានអឺរ៉ូ ក្នុងតម្លៃគោលនៃការផ្ទេរ បូករួម១០លានអឺរ៉ូផ្សេងទៀត ទៅលើថ្លៃលក្ខខណ្ឌផ្សេងៗ ដើម្បីនាំយកកីឡាករជម្រើសជាតិបារាំង មកកាន់ទឹកដី Camp Nou។