Skip to content
រឿង សោភ័ណ្ដ ទទូចបញ្ឈប់រឿងដ៏រស៊ើបដើម្បីតម្កល់ភាពស្អាតស្អំសង្វៀនខ្សែក្រវាត់
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

រឿង សោភ័ណ្ដ ទទូចបញ្ឈប់រឿងដ៏រស៊ើបដើម្បីតម្កល់ភាពស្អាតស្អំសង្វៀនខ្សែក្រវាត់

ជើងខ្លាំងរហស្សនាមដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានចេញមុខទទូចឲ្យមានការបញ្ឈប់ជាបន្ទាន់នូវរឿងដ៏រស៊ើបមួយ ក្នុងរង្វង់កាងារគណៈកម្មការបច្ចេកទេសតាមសង្វៀន ដែលរូបគេយល់ថា ដើម្បីបញ្ចៀសការលំអៀងក្នុងការប្រកួតកម្មវិធីខ្សែក្រវាត់នានា។

ដើម្បីកាពារភាពយុត្តិធម៌ និង សុក្រិត សម្រាប់គ្រប់បេក្ខភាពកីឡាករដែលមានឈ្មោះវាយតាមកម្មវិធីខ្សែក្រវាត់នានា រឿង សោភ័ណ្ឌ លើកឡើងថា សហព័ន្ធគុនខ្មែរ និង ស្ថានីយ៍ទាំងអស់ គួរតែមានវិធានការកែប្រែ នូវការរៀបចំសមាសភាព អាជ្ញាកណ្ដាល និង ចៅក្រម ឲ្យបានស្អាតស្អំបំផុត សម្រាប់ការប្រកួតគូខ្សែក្រវាត់នានា ដើម្បីធានាការប្រកួតប្រជែង ដោយយុត្តិធម៌បំផុតតាមដែលអាចធ្វើបាន។

រឿង សោភ័ណ្ឌ ដែលមួយរយៈចុងក្រោយ តែងចេញមុខរិះគន់ ជារឿយៗក្នុងន័យស្ថាបនាវិស័យគុនខ្មែរ បានបង្ហាញការយល់ឃើញថា កន្លងមកតែងតែមានករណី គ្រូបង្វឹកមួយចំនួននៅតែមានឈ្មោះបំពេញកាងារក្នុងគូប្រកួតខ្សែក្រវាត់ ទោះជាពួកគាត់មានកូនសិស្សវាយខ្សែក្រវាត់នោះដែរ។ អ្នកប្រយុទ្ធម៉ាត់ធ្ថន់ម្នក់ន បានចាត់ទុកថានេះ គឺជារឿងដែលគួរផ្លាស់ប្ដូរ ។

ការលើកលើកឡើងរបស់ រឿង សោភ័ណ្ឌ បានទទួលគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តគុនខ្មែរ នៅតាមបណ្ដាញសង្គម។ សូម្បីតែលោក ស៊ន អេលីត ដែលត្រូវបានគេចាត់ទុកថាជាបុគ្គលហ៊ាននិយាយ និងរិះគន់ចំៗទៅលើបញ្ហាអសកម្មគុនខ្មែរ ក៏បានបង្ហាញការពេញចិត្តទៅលើការទទូចរបស់ រឿង សោភ័ណ្ឌ ផងដែរ។ លោក ស៊ន អេលីត លើកឡើងទៀតថា ជាការល្អដើម្បីលុបបំបាត់ក្ដីបារម្ភនៃភាពលម្អៀង គ្រូបង្វឹកគុនខ្មែរដែលមានសិស្ស គួរតែមិនត្រូវបានអនុញ្ញាតិឲ្យបំពេញកាងារជាចៅក្រម រឺអាជ្ញាកណ្ដាលឡើយ៕