Skip to content
Benzema ពន្យល់មូលហេតុដែល អាចរកគ្រាប់បាល់ច្រើនគ្រាប់នៅ Real ពេល Ronaldo ចាកចេញ
    ទំព័រដើម  »  កីឡាជាតិ

Benzema ពន្យល់មូលហេតុដែល អាចរកគ្រាប់បាល់ច្រើនគ្រាប់នៅ Real ពេល Ronaldo ចាកចេញ

Karim Benzema ត្រូវបានទទួលថាជាកីឡាករដ៏សំខាន់បំផុតមួយរូបសម្រាប់ Real Madrid ក្នុងការរកគ្រាប់បាល់បញ្ចូលទី ដែលជួយឱ្យពួកគេ ឈ្នះជើងឯក UEFA Champions League និង La Liga រដូវកាលមុន។

ការចាកចេញរបស់ Cristiano Ronaldo ក៏ជាចំណែកមួយឱ្យ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ​ ក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតមួយរូបនាពេលបច្ចុប្បន្ន ដោយរំពឹងថា គេជាបេក្ខភាពជួរមុខ ក្នុងការក្លាយជាម្ចាស់ Ballon d’Or ថែមទៀតផង។