Skip to content
លេចមុខអ្នកចាំទីសម្បូរបទពិសោធ សំរិត សីហា ក្នុងក្រុមការងារ​ជម្រើសជាតិ U20 កម្ពុជា
    ទំព័រដើម  »  កីឡាជាតិ

លេចមុខអ្នកចាំទីសម្បូរបទពិសោធ សំរិត សីហា ក្នុងក្រុមការងារ​ជម្រើសជាតិ U20 កម្ពុជា

អតីត​កីឡាករជម្រើសជាតិរូបនេះ​បច្ចុប្បន្នជាអ្នកចាំទីផង និងគ្រូបង្ហាត់ចាំទី​មួយរូបផងនៅណាហ្គាវើលដ៍ (player-coach)។

គួរដឹងដែរថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងធ្វើតេស្តជ្រើសរើសកីឡាករអាយុក្រោម ២០ ឆ្នាំ ដំណាក់កាលទី ១ ដើម្បីត្រៀមការប្រកួតជម្រុះ AFC U20 Championship 2023 ក្នុងខែកញ្ញាខាងមុខ។

កម្ពុជា​ស្ថិតក្នុងពូល I ជាមួយតាហ្ស៊ីគីស្ថាន, លីបង់ និង​សិង្ហបុរី ដោយប្រកួតពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៕